Project: Urban Loft
ស្ថានភាពគម្រោង : សាងសង់រួចរាល់ឆ្នាំ ២០១៩
អាស័យដ្ឋាន៖ https://bit.ly/3nigNhW
Developer: Urban Hub Cambodia
ព័ត៌មានទូទៅនៃគម្រោង
Urban Loft គឺជាគម្រោងចម្រុះមានទីតាំងស្ថិត នៅក្នុងខណ្ឌ សែន សុខ ដែលជាខណ្ឌមួយកំពុង មានការរីកចម្រើនខ្លាំងនៅក្នុងរាជធានីភ្នំពេញ។ គម្រោង Urban Loft មានយូនីតសរុបចំនួន ១៨២ និង ផ្ទះអាជីវកម្មចំនួន ២១។ វាគឺជាគម្រោងទី១ដែលអភិវឌ្ឍដោយក្រុមហ៊ុន Urban Hub Cambodia ដើម្បីធ្វើការឆ្លើយតប ជាមួយការកើនឡើងនៃតម្រូវការលំនៅដ្ឋានរបស់ ប្រជាជនកម្ពុជាដែលចង់បានលំនៅដ្ឋានដែល មានការរចនាទាន់សម័យរួមជាមួយបរិក្ខារលំដាប់ ថ្នាក់អន្ដរជាតិ។
យូនីតនីមួយៗត្រូវបានរចនាឡើងដោយយកចិត្ត ទុកដាក់បំផុតដើម្បីផ្ដល់ជូនឲ្យគ្រួសារ និងបុគ្គល ម្នាក់ៗនូវអារម្មណ៍ជាម្ចាស់ និងផ្ដល់ជូននូវបទ ពិសោធន៍នៃការរស់នៅបែបសហគមន៍ជាមួយ ស្ដង់ដារលំដាប់ថ្នាក់អន្ដរជាតិ។ ការរចនាបែបទីធ្លាចំហរបស់យើងអាចអនុញ្ញាតឲ្យម្ចាស់យូនីតធ្វើការតុបតែង និងកែតម្រូវផ្ទះ ក្នុងក្ដីសុបិនរបស់គេតាមការពេញចិត្តរបស់ពួកគេផ្ទាល់ខ្លួន។