អំពីយើង

ក្រុមហ៊ុន Urban Hub Cambodia គឺជាក្រុមហ៊ុន អភិវឌ្ឍគម្រោងអចលនទ្រព្យដែលបានឈ្នះពានរង្វាន់ ច្រើនជាងគេ និងជាក្រុមហ៊ុនមួយនៅក្នុង ប្រទេសកម្ពុជាដែលមានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹម ត្រូវដោយក្រសួងពាក់ព័ន្ធ។ យើងប្ដេជ្ញាចិត្តក្នុង ការអភិវឌ្ឍគម្រោងថ្មីៗដែលផ្ដល់ឲ្យប្រជាជន កម្ពុជាជំនាន់ក្រោយនូវលំនៅដ្ឋានទំនើប និងបទ ពិសោធន៍នៃការរស់នៅលំដាប់ថ្នាក់អន្ដរជាតិ ដែលផ្ដោតសំខាន់ទៅលើ  ការរស់នៅ  ការធ្វើការ និង ការកម្សាន្ដ។

ក្រុមហ៊ុន Urban Hub Cambodia បានធ្វើការចុះ បញ្ជីត្រឹមត្រូវជាមួយក្រសួងពាក់ព័ន្ធនៅក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុន Urban Hub Cambodia គឺជា ក្រុមហ៊ុនដែលត្រូវបានរួមបណ្ដាក់ទុនគ្នារវាងក្រុម ហ៊ុន Goldfame Group ដែលជាក្រុមហ៊ុនវិនិយោគរបស់ហុងកុងធំជាងគេនៅកម្ពុជា ដែលចូលមកវិនិយោគនៅកម្ពុជាតាំង ពីឆ្នាំ១៩៩៦ និង ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ សហរដ្ឋអាមេរិច-កម្ពុជា Urban Living Solutions។ 

ត្រឹមរយៈពេលដ៏ខ្លីក្រុមហ៊ុន Urban Hub Cambodia បានក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍ គម្រោងចម្រុះធំជាងគេមួយនៅប្រទេសកម្ពុជា និង ជាក្រុមហ៊ុនមកពីប្រទេសកម្ពុជាដំបូងគេ ដែលបានឈ្នះពានរង្វាន់ប្រចាំតំបន់ធំចំនួន២ រួមមាន៖  “គម្រោងខុនដូល្អដាច់គេនៅអាស៊ីឆ្នាំ ២០១៩” និង “កន្លែងធ្វើការរួមល្អដាច់គេនៅអាស៊ី ឆ្នាំ២០២​០” ក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ អចលនទ្រព្យដែលមានកិត្យានុភាពបំផុតរៀបចំដោយក្រុមហ៊ុន PropertyGuru។ 

ក្រុមហ៊ុន Urban Hub Cambodia ស្ថិតនៅពី ក្រោយគម្រោងធំៗចំនួន៤របស់កម្ពុជាដែលសុទ្ធ តែជាគម្រោងដែលបានឈ្នះពានរង្វាន់ទាំងក្នុង ប្រទេស និងថ្នាក់តំបន់រួមមាន៖ គម្រោងខុនដូ Urban Loft  មជ្ឈមណ្ឌល Factory Phnom Penh  គម្រោងខុនដូ Urban Village ដំណាក់កាលទី១ គម្រោងខុនដូ Urban Village ដំណាក់កាលទី២ និង គម្រោងជាច្រើនទៀតនៅថ្ងៃអនាគត។ 

ទស្សនវិស័យរបស់យើង​

យើងជឿថាសហគមន៍ដែលមានភាពជិតស្និតមួយធ្វើឲ្យយើងទាំងអស់គ្នាកាន់តែរឹងមាំ និងមានសុវត្ថិភាព។ យើងផ្ដោតសំខាន់ក្នុងការបង្កើតសហគមន៍មួយដែលមានបរិយាកាសល្អប្រសើរ ជាកន្លែងដែលគ្រប់គ្នាអាចបង្កើតមិត្តភាព និង រាប់អានមិត្តភ័ក្រថ្មី។ សហគមន៍ទំនើបរបស់យើងគឺជាកន្លែងដែលអ្នកអាច រស់នៅ ធ្វើការ និង លេងកម្សាន្ដ។ យើងបង្កើតកន្លែងឲ្យគ្រប់គ្នាធ្វើការប្រាស្រ័យទាក់ទងគ្នា និងបង្កើតចំណងមិត្តភាពអស់មួយជីវិត។

បេសកកម្ម

បេសកកម្ម

បង្កើតគម្រោងផ្ដោតសំខាន់ទៅលើសហគមន៍ សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយ និងជា កន្លែងដែលក្រុមហ៊ុន អាជីវកម្ម មានការរីក ចម្រើនលូតលាស់ និង សមាជិកនៅក្នុង សហគមន៍របស់យើងអាចរីករាយជាមួយ ការរស់នៅ  លេងកម្សាន្ដ  និងធ្វើការ នៅក្នុងកន្លែងតែមួយ។ 

ផ្ដោតសំខាន់ទៅលើបទពិសោធន៍របស់សមាជិក នៅក្នុងសហគមន៍ជាមួយការផ្ដល់ជូនម្ចាស់យូនីត របស់យើងជាមួយលំនៅដ្ឋាន ដែលមានគុណភាព ខ្ពស់លំដាប់ថ្នាក់អន្ដរជាតិ ស្ថិតនៅលើទីតាំងល្អ  មានតម្លៃសមរម្យ និងជាពិសេសរក្សាបាននូវ របៀបរស់នៅជាប្រពៃណីរបស់ប្រជាជនកម្ពុជា។

ចក្ខុវិស័យ

ចក្ខុវិស័យ

ក្លាយទៅជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យអន្ដរ ជាតិឈានមុខគេមួយ និងជួយលើកកម្ពស់ស្ដង់ ដារនៃការអភិវឌ្ឍគម្រោងក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាតាមរយៈការអភិវឌ្ឍ គម្រោងកំរិតលំដាប់ថ្នាក់អន្ដរជាតិប្រកបដោយគុណភាពខ្ពស់។ 

គុណតម្លៃស្នូល

គុណតម្លៃស្នូល

សុច្ចរិកភាព៖ យើង ស្មោះត្រង់ មានទំនុកចិត្តខ្ពស់ និង ក្រមសីលធម៌ខ្ពស់។

ភាពបត់បែន៖ យើងមានវិជ្ជាជីវៈ និងមានភាព បត់បែនខ្ពស់ទៅតាមតម្រូវការរបស់អតិថិជន។

ចំណង់ យើងប្ដេជ្ញាចិត្តជួយអភិវឌ្ឍប្រទេសកម្ពុជា។

ការសហប្រតិបត្តិការយើងធ្វើការងារជាមួយគ្នា និងជួយគាំទ្រគ្នាជាក្រុម។

ការច្នៃប្រឌិត៖ យើងនាំមកជូនការច្នៃប្រឌិតថ្មីៗ និង ផ្ដោតសំខាន់ទៅលើការអភិវឌ្ឍដែលជួយធ្វើ ឲ្យពិភពលោកកាន់តែល្អប្រសើរឡើង។

ទំនួលខុសត្រូវ យើងយកចិត្តទុកដាក់អំពី សហគមន៍ និង បរិស្ថានរបស់យើង ហើយ ខិតខំ ព្យាយាមសម្រេចឲ្យបាននូវការអភិវឌ្ឍប្រកប ដោយចីរភាព។

ការប្ដេជ្ញាចិត្ត

ការប្ដេជ្ញាចិត្ត

  • កសាងសហគមន៍ដែលមានលក្ខណៈពិសេស និងធំជាងគេនៅកម្ពុជា
  • ជម្រុញ និងលើកទឹកចិត្តចំពោះគំនិតច្នៃប្រឌិត
  • ជម្រុញ និងលើកទឹកចិត្តសម្រាប់ការធ្វើការងារ ជាក្រុម
  • ជម្រុញ និងលើកទឹកចិត្តសម្រាប់ការសិក្សារៀន សូត្រ
  • ប្រាស្រ័យទាក់ទង និងចាត់ទុកគ្រប់គ្នាដូចជា សមាជិកគ្រួសារ