វប្បធម៌របស់យើង

ក្រុមហ៊ុន Urban Hub Cambodia ជឿជាក់យ៉ាង មុតមាំថារាល់ភាពជោគជ័យទាំងអស់គឺជាសមិទ្ធិ ផលនៃការរួមបញ្ចូលគ្នានៃកិច្ចខំប្រឹងប្រែង និងសេចក្ដីពេញចិត្តរបស់ក្រុមការងារទាំងអស់ ដោយចេះ ជួយគ្នា ធ្វើការជាមួយគ្នា និងបន្ដរីក លូតលាស់ជាមួយគ្នា។ សមាជិកក្រុមម្នាក់ៗមាន តួនាទី និងមុខងាររៀងៗខ្លួន ហើយតួនាទី និងមុខងារទាំងអស់នេះគឺសំខាន់ដូចៗគ្នា។

សមាជិកនៅក្នុងក្រុមការងារទាំងអស់ចាត់ទុកគ្នា ដូចជាសមាជិកក្នុងគ្រួសារ។ យើងលើកទឹកចិត្តឲ្យ គ្រប់គ្នាបន្ដរក្សាវប្បធម៌មួយនេះ។ យើងជឿជាក់ ថានេះគឺជាហេតុផលមួយធ្វើឲ្យក្រុមហ៊ុន Urban Hub Cambodia មានការរីកចម្រើនលូតលាស់ យ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី និងក្លាយជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំ និងជោគជ័យបំផុតមួយរបស់កម្ពុជា។  

យើងជឿថាចំនួន២គឺល្អជាង១ ហើយគំនិតកាន់ តែច្រើនកាន់តែល្អ។ នៅក្នុងក្រុមហ៊ុន Urban Hub Cambodia យើងលើកទឹកចិត្តឲ្យបុគ្គលិក ទាំងអស់បញ្ចេញនូវគំនិត យោបល់ និងធ្វើការ ដឹកនាំគម្រោងពួកគេដើម្បីផ្តល់ផលប្រយោជន៍ទៅដល់ក្រុមហ៊ុនក៏ដូចជាក្រុមការងារទាំងមូល។ រាល់គំនិតទាំងអស់សុទ្ធតែមានតម្លៃ និង សារៈសំខាន់។  

យើងឲ្យតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងធ្វើការងារ សេចក្ដីស្រឡាញ់ គំនិតច្នៃប្រឌិត ទេពកោសល្យ និងអាកប្បកិរិយាជាជាងបទពិសោធការងារ។ យើងមិនលើកលែងចំពោះការប្រព្រឹត្តមិនសមរម្យចំពោះសមាជិកនៃក្រុមការងារដទៃផ្សេងទៀតឬការមើលងាយទៅដល់សមាជិកនៅក្នុងក្រុមការងារ។ យើងធ្វើការលើកកម្ពស់នូវវប្បធម៌នៃការ ចូលរួមគ្នា ការធ្វើការជាមួយគ្នា ដែលជាកត្តាមួយជួយឲ្យយើងមានភាពរឹងមាំនិងសម្រេចបានគោលដៅ និងភាពជោគជ័យច្រើន ជាមួយគ្នា។  

មុខដំណែងទំនេរ

ប្រសិនបើនេះជាអ្វីដែលអ្នកចង់បាននៅក្នុង កន្លែងធ្វើការ សូមពិនិត្យមើលនូវមុខដំណែង ទំនេរខាងក្រោមនេះ។ យើងទន្ទឹងរងចាំស្វាគមន៍ អ្នកមកកាន់គ្រួសារធំរបស់យើង។

យើងមិនអាចរង់ចាំស្វាគមន៍អ្នកនៅក្នុងគ្រួសារធំរបស់យើងបានទេ។ សូមផ្ញើរប្រវត្តិរូបសង្ខេបរបស់អ្នកមកកាន់ jobs@villagephnompenh.com

  • Lorem ipsum dolor sit amet, consectetur adipiscing elit.
  • Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
  • Lorem ipsum dolor sit amet, consectetur adipiscing elit.
  • Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.
  • Lorem ipsum dolor sit amet, consectetur adipiscing elit.
  • Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.