ក្រុមហ៊ុន

Goldfame Group គឺជាក្រុមហ៊ុនអន្តរជាតិ  មួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានមូលដ្ឋានមកពីទីក្រុងហុងកុង។
បច្ចុប្បន្ននេះក្រុមហ៊ុន Goldfame Group កំពុងតែធ្វើការវិនិយោគនៅក្នុងប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងអឺរ៉ុបមានដូចជា៖ កម្ពុជា ទីក្រុងហុងកុង ចិន និង អេស្ប៉ាញ

ចូលមកវិនិយោគក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៦ បច្ចុប្បន្ននេះក្រុមហ៊ុន Goldfame Group កំពុងតែធ្វើការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិស័យ កាត់ដេរ កសិកម្ម ធានារ៉ាប់រង បោះពុម្ព មីក្រូហិរញ្ញវត្ថុ គ្រឿងសង្ហារិម និងអចលនទ្រព្យ ជាមួយបុគ្គលិកសរុប៣ម៉ឺននាក់នៅទូទាំងពិភព លោក 

ក្រុមហ៊ុន Golfame Group ភាគច្រើនត្រូវបានគេ ស្គាល់ថាជាស្ដេចនៃអាវចាក់នៅក្នុងវិស័យកាត់ដេរ ហើយ ក្រុមហ៊ុន Goldfame Group គឺជាក្រុម ហ៊ុនធំមួយក្នុងចំណោមក្រុមហ៊ុនផលិតសំលៀក បំពាក់ធំៗទាំង៣នៅទូទាំងពិភពលោក ហើយ បច្ចុប្បន្ននេះក្រុមហ៊ុន Goldfame Group គឺជាក្រុមហ៊ុនផលិតសំលៀកបំពាក់ធំជាងគេនៅ ក្នុងប្រទេសកម្ពុជាដោយមានដំណើរការរោងចក្រ រហូតទៅដល់៩នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែមអំពី​ Goldfame Group . 

ក្រុមហ៊ុន Urban Living Solutions (ULS) គឺជា
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយដែលផ្ដោតសំខាន់ទៅលើការរចនាគម្រោងដែលផ្តោតទៅលើសហគមន៍ ដើម្បីឆ្លើយតបទៅកាន់តម្រូវការ នៃនគររូបនីយកម្មនៅក្នុងទីក្រុង។ មានទីតាំង នៅក្នុងរាជធានីភ្នំពេញក្រុមហ៊ុន ULS អភិវឌ្ឍ គម្រោងដែលផ្សាភ្ជាប់រវាងមនុស្ស និងបរិស្ថាន។

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Urban Living Solution  

ទំនួលខុសត្រូវសង្គម

នៅក្នុងគ្រួសារ Urban Hub Cambodia, យើងជឿ ជាក់ថាសហគមន៍ដែលមានភាពរឹងមាំមួយគឺជា សហគមន៍មួយដែលគ្រប់គ្នាត្រូវបានរាប់បញ្ចូល។ យើងមានការប្ដេជ្ញាចិត្តក្នុងការរក្សាឲ្យបាននូវ គុណតម្លៃដែលយើងមានរួមគ្នាគឺជា “រីកលូតលាស់ និងចម្រើនទៅមុខ” ជាមួយគ្នា។
ដូច្នេះហើយទើបក្រុមហ៊ុនរបស់យើងប្ដេជ្ញាចិត្ត និងជឿទៅលើការផ្ដល់ត្រឡប់វិញទៅសហគមន៍ គ្រប់ទម្រង់ដែលយើងអាចធ្វើបាន។

កន្លងមកក្រុមហ៊ុន Urban Hub Cambodia បានធ្វើការរួមចំណែកទៅក្នុងសកម្មភាពសប្បុរសធម៌ក្នុងវិស័យជាច្រើនមានដូចជា៖ សុខាភិបាល សិល្បៈ កីឡា ការអប់រំ និង បរិស្ថាន។ ក្រុមហ៊ុន Urban Hub Cambodia នឹងបន្ដប្ដេជ្ញា រក្សាឲ្យបាននូវទំនួលខុសត្រូវសង្គមរបស់ខ្លួនដើម្បី ជួយអភិវឌ្ឍ និងធ្វើឲ្យគ្រប់សហគមន៍ទាំងអស់ រីកចម្រើន និងរឹងមាំឡើងនៅគ្រប់កន្លែងទាំង អស់ដែលយើងធ្វើអាជីវកម្ម។