ក្រុមការងារ

លោកបណ្ឌិត Ben Li

លោកបណ្ឌិត Ben Li គឺជាសហគ្រិនម្នាក់ក្នុង ចំណោមសហគ្រិនដែលមានឥទ្ធិពល និងក្មេង ជាងគេបំផុតនៅអាស៊ីជាមួយបទពិសោធន៍លើអាជីវកម្មអន្ដរជាតិជាង១៥ឆ្នាំ។ លោកបណ្ឌិត Ben Li បានសិក្សាផ្នែកច្បាប់នៅចក្រភពអង់គ្លេស ហើយ លោកក៏ជាគណនេយ្យករជំនាញម្នាក់នៅទី ក្រុងហុងកុងផងដែរ។

បន្ទាប់ពីបញ្ចប់ការសិក្សាលោកបានបម្រើការឱ្យក្រុមហ៊ុន PricewaterhouseCoopers ដែល ជាក្រុមហ៊ុនពិគ្រោះយោបល់ជំនាញដ៏ធំមួយក្នុងចំណោម  “ក្រុមហ៊ុនធំទំាង៤” អស់រយៈពេលជាង៥ ឆ្នាំ ធ្វើឲ្យលោកទទួលបានបទពិសោធន៍ជាច្រើន ទៅលើផ្នែក ពន្ធករ  គណនេយ្យ  និង ការផ្ដល់ប្រឹក្សាអាជីវកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិតក៏ជាស្ថាបនិក និង ប្រធានក្រុមហ៊ុន ដែលស្ថិតនៅពីក្រោយគម្រោង Urban Village ដែលជាគម្រោងខុនដូស្ដង់ដារហុងកុង ធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតធំ ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុង មជ្ឈមណ្ឌលនេះមានផ្ដល់ជូនជា កន្លែងធ្វើការរួម កន្លែងតាំងពិព័រណ៍  និងកន្លែងផ្ដល់សេវាកម្មដទៃ ជាច្រើនទៀត។ 

បច្ចុប្បន្ននេះលោកបណ្ឌិតក៏កំពុងកាន់មុខដំណែងជាប្រធានផ្នែកហរិញ្ញវត្ថុនៃក្រុមហ៊ុន Goldfame Group ដែលជាក្រុមហ៊ុនផលិតសំលៀកបំពាក់ដ៏ ធំមួយក្នុងចំណោមក្រុមហ៊ុនធំទាំង៥នៅក្នុងពិភពលោក។ ចូលមកវិនិយោគនៅក្នុងប្រទេស កម្ពុជាតាំងពីឆ្នាំ ១៩៩៦ បច្ចុប្បន្ននេះក្រុមហ៊ុន Goldfame Group កំពុងដំណើរការរោងចក្រ កាត់ដេរធំជាងគេនៅកម្ពុជា និងផលិតសំលៀក បំពាក់ឲ្យម៉ាក់ល្បីៗជាច្រើនមានដូចជា៖  Zara, Uniqlo, Marks & Spencer, Superdry, C&A និងម៉ាក់ដទៃច្រើនទៀត។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Goldfame Group បានបោះទុនវិនិយោគនៅក្នុងវិស័យជាច្រើនមាន ដូចជា៖ វិស័យកាត់ដេរ  កសិកម្ម  ធានារ៉ាប់រង  បោះពុម្ព  មីក្រូហិរញ្ញវត្ថុ  គ្រឿងសង្ហារិម  និងអចលនទ្រព្យ។

ផ្ទៃខាងក្រោយ

លោកស្រី Catherine Chan គឺជាសហគ្រិនស្ត្រីដ៏ មានឥទ្ធិពលម្នាក់មកពីទីក្រុង។ លោកស្រីបាន បញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យដ៏ល្បីល្បាញមួយនៅប្រទេសអង់គ្លេសគឺ សាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយទីក្រុងឡុងដ៍។ លោកស្រី ក៏ជាគណនេយ្យករជំនាញ និងម្ចាសជ័យលាភីនៃ ពានរង្វាន់ 3rd Golden Bauhinia Women Entrepreneur Award។

ក្នុងពេលបច្ចុប្បន្ននេះលោកស្រី Catherine កំពុង តែកាន់តំណែងជាអគ្គនាយិកានៃក្រុមហ៊ុន Goldfame Group ដែលមានការិយាល័យកណ្ដាល នៅទីក្រុងហុងកុង ហើយបច្ចុប្បន្ននេះក្រុមហ៊ុន កំពុងធ្វើការវិនិយោគនៅក្នុងវិស័យជាច្រើនមាន ទាំងតំបន់ អាស៊ី និង អ៊ឺរ៉ុប រួមមាន៖ ប្រទេស អេស្ប៉ាញ ទីក្រុងហុងកុង ប្រទេសចិន និង ប្រទេសកម្ពុជា ហើយលោកស្រីក៏កំពុងកាន់មុខ ដំណែងសំខាន់ៗជាច្រើននៅតាមការិយាល័យនៅ ក្នុងប្រទេសនីមួយៗ។

លោកស្រី Catherine ក៏ជាស្ថាបនិក និង អគ្គនាយិកា​របស់ក្រុមហ៊ុន Urban Hub Cambodia ផងដែរ។

លោកស្រី Catherine Chan

ស្ថាបនិក និង អគ្គនាយិកា Urban Village