រាល់ព័ត៌មានអំពីគម្រោង Urban Village
ស្វែងយល់បន្ថែមអំពីមជ្ឈមណ្ឌល Factory Phnom Penh
Previous
Next

ហេតុអ្វីURBAN VILLAGE?

ចំណុចដែលធ្វើឲ្យគម្រោងខុនដូ Urban Village មានលក្ខណៈពិសេសជាងគេបំផុតនោះគឺទីតាំង របស់គម្រោងផ្ទាល់។ គម្រោង Urban Village មានទីតាំងនៅជាប់ជាមួយមជ្ឈមណ្ឌល Factory Phnom Penh​ អនុញ្ញាតឲ្យអ្នករស់នៅអាចចូល ទៅកាន់កន្លែងធ្វើការងាររួមធំជាងគេនៅកម្ពុជា ដែលមានទំហំធំជាង ២៥០០ ម៉ែត្រការ៉េ  សាលសិល្បៈធំជាងគេ  សាលាអន្ដរជាតិមុនតេសូរី និងទីធ្លាច្នៃប្រឌិតទំហំធំជាង៣ម៉ឺនម៉ែត្រការ៉េ។ គម្រោង Urban Village គឺជាគម្រោងមួយដែល មានទីធ្លាសម្រាប់ដើរលេងនៅក្នុងសហគមន៍ធំជាងគេជាំមួយទីធ្លាសាធារណៈ និងរុក្ខជាតិបៃតង ច្រើនជាងគេ។

មជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅអាស៊ីអាគ្នេយ៍

មជ្ឈមណ្ឌល Factory Phnom Penh ដែលបានឈ្នះពានរង្វាន់ជាច្រើននោះការពិតទៅ ទីតាំងនេះគឺជាអតីតរោងចក្រកាត់ដេរ។ រោងចក្រមួយនេះគឺជាកន្លែងផលិតកម្មមួយដ៏ធំ ដែលបានផ្គត់ផ្គង់ការនាំចេញ៧៥% នៃខោកាបូយ និងឈុតហែលទឹកម៉ាក់ល្បី Levi នៅទូទាំងពិភពលោក។ កាលពីឆ្នាំ ២០១៧​ រោងចក្រដែលត្រូវបានគេទុកចោលនេះត្រូវបាន ធ្វើការកែច្នៃដែលក្រោយមកមិនយូរប៉ុន្មានទីតាំង នេះត្រូវបានក្លាយទៅជាបណ្ដុំនៃក្រុមហ៊ុនចាប់ ផ្ដើមដំំបូងៗជាច្រើននៅប្រទេសកម្ពុជា។ ក្នុងពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនចាប់ផ្ដើមថ្មី ច្រើនជាង២០០ ជាមួយបុគ្គលិកច្រើនជាង២០០០ នាក់កំពុងធ្វើការជាប្រចាំនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh។ កាលពីពេលថ្មីៗនេះក្នុង ឆ្នាំ ២០២០ មជ្ឈមណ្ឌល Factory Phnom Penh បានឈ្នះពានរង្វាន់ជាកន្លែងធ្វើការរួមល្អដាច់គេ នៅតំបន់អាស៊ី​ដែលត្រូវបានរៀបចំឡើងដោយ PropertyGuru។ 

តំបន់ហាងលក់ទំនិញ

Festival Walk គឺជាតំបន់ហាងទំនិញ និងពាណិជ្ជកម្មដែលស្ថិតនៅជាន់ផ្ទាល់ដីនៃ គម្រោង​ Urban Village ដំណាក់កាលទី១។ Festival Walk របស់យើងត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អ្នករស់នៅក្នុង គម្រោង Urban Village ជាមួយការនាំយកសេវា កម្ម និងហាងលក់ទំនិញផ្សេងៗឲ្យស្ថិតកាន់តែជិត ពួកគេ។ Festival Walk របស់យើងមាន ហាងលក់ ទំនិញម៉ាក់ល្បីៗ  ហាងលក់សម្ភារប្រើប្រាស់ ប្រចាំថ្ងៃ  និងអាជីវកម្មផ្ដល់សេវាកម្មជាច្រើនផង ដែរ។

តំបន់ហាងលក់ទំនិញ

The Retail Street គឺជាឈ្មោះនៃតំបន់ហាងលក់ ទំនិញដែលស្ថិតនៅក្នុងបរិវេននៃមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលឈ្នះ ពានរង្វាន់ល្អដាច់គេ និងធំជាងគេនៅអាស៊ី អាគ្នេយ៍។ ជាមួយទំហំរហូតទៅដល់ ១៥០០ ម៉ែត្រ ការ៉េ រួមជាមួយការរចនាដ៏ពិសេស The Retail Street ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវ ការនៅក្នុងខែមេសា ឆ្នាំ ២០២​០​ ដើម្បីឆ្លើយតប ជាមួយតម្រូវការកើនឡើងសម្រាប់សេវាកម្ម និង ការទិញទំនិញពីសមាជិកក្នុងសហគមន៍ អ្នកធ្វើការ និងអ្នកចូលមកលេងក្នុងសហគមន៍ របស់យើងជាដើម។ មានទីតាំងស្ថិតនៅក្បែរ គម្រោងខុនដូ Urban Village ដំណាក់កាលទី១ និង Urban Village ដំណាក់កាលទី២ The Retail Street របស់យើងគឺជាបណ្ដុំនៃ ភោជនីដ្ឋានជា ច្រើនមកពីប្រទេសផ្សេងៗ  ហាងច្នៃម៉ូត  ហាងលក់ទំនិញប្រើប្រាស់ប្រចាំថ្ងៃ មជ្ឈមណ្ឌល កម្សាន្ដផ្សេងៗ   កន្លែងផលិសស្រាបៀរអាឡឺម៉ង់ និងកន្លែងជាច្រើនផ្សេងទៀត។