គម្រោង: Urban Village ដំណាក់កាលទី១
ស្ថានភាពគម្រោង: សង់រួចរាល់ឆ្នាំ ២០២០
អស័យដ្ឋាន: https://bit.ly/2PlOrH7
ក្រុមហ៊ុន: Urban Hub Cambodia
ព័ត៌មានទូទៅនៃគម្រោង:
ស្ថិតនៅលើទីតាំងដ៏មានសក្ដានុពលនៅតាមបណ្ដោយមហាវិថីសម្ដេច ហ៊ុន សែន និង ផ្លូវជាតិ លេខ២ ដែលជាតំបន់ប្រមូលផ្ដុំដោយគម្រោងធំ និងជាតំបន់មួយកំពុងរីកចម្រើនខ្លាំងបំផុតនៅ ក្នុងរាជធានីភ្នំពេញ គម្រោង Urban Village ដំណាក់កាលទី១ គឺជាគម្រោងចម្រុះទី២ និងជាផ្នែកមួយនៃគម្រោងធំដែលមានទំហំ អភិវឌ្ឍរហូតទៅដល់ ៧.៦ ហិចតា របស់ក្រុមហ៊ុន Urban Hub Cambodia។
គម្រោង Urban Village ដំណាក់កាលទី១ ត្រូវបាន បង្កើតឡើងដោយសារតែការទទួលបានជោគជ័យ និងការគាំទ្របំផុតនៃគម្រោង Urban Loft។ តាមរយៈការអភិវឌ្ឍគម្រោងនេះបានធ្វើឲ្យយើង មើលឃើញពីការកើនឡើងតម្រូវការនៃលំនៅដ្ឋាន មានតម្លៃសមរម្យក្នុងចំណោមប្រជាជនរស់នៅ ក្នុងរាជធានីភ្នំពេញ និងអនុញ្ញាតឲ្យយើងបានរួម ចំណែកចូលរួមលើកកម្ពស់ស្ដង់ដារនៃវិស័យខុនដូ នៅក្នុងប្រទេសកម្ពុជា។
គម្រោង Urban Village ដំណាក់កាលទី១គឺជា គម្រោងមួយដែលទទួលបានពានរង្វាន់ច្រើន ជាងគេ និងជាគម្រោងមួយដែលមានលក្ខណៈ ពិសេសជាមួយការរួមបញ្ចូលគ្នានៃរបៀបរស់នៅ បែបប្រពៃណីរបស់ប្រជាជនកម្ពុជា និងការរចនា ម៉ូតទាន់សម័យទំនើបបែបហុងកុងជាមួយគុណភាព និងស្ដង់ដារទទួលស្គាល់លំដាប់អន្ដរជាតិ។
គម្រោង Urban Village ដំណាក់កាលទី១ មានយូនីតសរុបចំនួន ៨២៨ ជាប្រភេទ ស្ទូឌីយោ ១បន្ទប់គេង ២បន្ទប់គេង និង ៣បន្ទប់គេង។ គម្រោង Urban Village ដំណាក់កាលទី១ គឺជា គម្រោងផ្ដោតទៅលើសហគមន៍មួយដ៏ល្អបំផុត ជាមួយលក្ខណៈពិសេសជាច្រើនជាពិសេសគឺទីធ្លា បៃតងដ៏ធំបំផុត ហើយ ៤៥%នៃផ្ទៃអភិវឌ្ឍសរុប ត្រូវបានបង្កើតជា សួនច្បារ ទីធ្លាសាធារណៈ កន្លែងសម្រាកលេង និងកន្លែងសម្រាប់ឲ្យអ្នក រស់នៅអាចប្រាស្រ័យទាក់ទងគ្នាបាន។